កីឡា

Arsenal ចង់វិលជួបជុំ Alexis Sanchez ម្តងទៀត

ទោះបីជាមានវ័យ៣៤ឆ្នាំទៅហើយក្តីកីឡាករខ្សែប្រយុទ្ធឈីលី Alexis Sanchez នៅតែអាចបង្ហាញទំរង់លេងខ្លាំង នៅលីគកំពូលបារាំង បាននៅឡើយ។

បច្ចុប្បន្នកំពុងលេងឲ្យក្លឹប​ Marseille និងបានចូលរួមនៅទីនេះតាំងតែពីឆ្នាំ២០២២ និងអាចរកគ្រាប់បាល់បានប្រមាណជា១៨គ្រាប់មកហើយ ត្រឹមតែមួយរដូវកាលចុងក្រោយ ដែលវាជាកត្តាសំខាន់ជុំរុញឲ្យ Arsenal កំពុងចាប់ផ្តើមពិចារណាកីឡាករនេះ ឡើងវិញដើម្បីជួយការងារប្រយុទ្ធបណ្តោះអាសន្ន។

អតីតកីឡាករខ្សែប្រយុទ្ធកំពស់ត្រឹមតែ១,៦៩ម៉ែត្ររូបនេះធ្លាប់លេងឲ្យក្លឹបអ៊ីតាលី Udiness និងក្លឹប Barcelona ហើយបន្ទាប់មកក៏បានផ្ទេរទៅចូលរួមជាមួយនឹង Arsenal ចន្លោះឆ្នាំ២០១៤ដល់ឆ្នាំ២០១៨មុនពេលសម្រេចចិត្តយកលុយធំទៅចូលរួម Man UTD និងបន្តទៅ Inter Milan មុនពេលផ្ទេរមកបារាំង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top