The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Erling Haaland បានបន្តកំណត់ត្រាថ្មីនៅ Champions League ក្នងនាមជាកីឡាករ វ័យក្មេងឆ្នើមម្នាក់។
ប្រភពដដែលបានឲ្យដឹងថា កំណត់ត្រា ដែល Haaland បានធ្វើកាលពីប្រកួត យប់មិញនោះគឺ គាត់បានក្លាយទៅជាកីឡាករវ័យក្មេងបំផុត និងរកគ្រាប់បាល់បានលឿនបំផុត ដល់ទៅ៤០គ្រាប់ក្នុងពានរង្វាន់ Champions League។
កំណត់ត្រាចាស់ ដែលធ្វើបានដោយកីឡាករ Kylian Mbappeកាលពីឆ្នាំ២០២២ក្រោយការប្រកួតជ័យជំនះលើក្រុម RB Leipzig ក្នុងលទ្ធផល៣ទល់នឹង២៕
ប្រែសម្រួល៖ស៊ុនលី