កីឡា

Tierney នឹងចាកចេញពីក្លឹប Arsenal នៅរដូវក្តៅក្រោយ

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារឆ្នើមម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal នឹងសម្រេចចិត្តចាកចេញ ពីក្លឹបហើយនៅរដូវក្តៅក្រោយ។

ប្រភពដដែលបាន សរសេរទៀតថា កីឡាករ Kieran Tierney ដែលមានវ័យ២៦ឆ្នាំ លេងក្នុងតំបន់ខ្សែការពារស្លាបឆ្វេង នឹងត្រូវគេរំពឹងទុកថា ចាកចេញពីក្លក្លឹប នៅរដូវក្តៅឆ្នាំ ក្រោយនេះហើយ។

ក្នុងពេលដែលកំពុងលេង នៅក្លឹប Real Sociedad ក្នុងនាមជាកីឡាករខ្ចីជើង នោះគេជឿជាក់ថា កីឡាកររូបនេះនឹងអាចសម្រេចចិត្ត ក្នុងការវិលត្រឡប់ទៅកាន់លីកកំពូល ស្កុតឡេនវិញជាគោលដៅបន្ទាប់។

ទោះបីជាយ៉ាងណា ក្តីក្លឹប Real Sociedad គ៏មានបំណងចង់បានកីឡាកររូបនេះ ក្នុងកុងត្រាអចិន្ត្រៃយ៍ផងដែរ ប៉ុន្តែកីឡាករផ្ទាល់តែងតែមានបំណង ក្នុងការវិលត្រឡប់ទៅ ស្រុកកំណើតវិញ ដើម្បីរស់នៅក្បែរក្រុមគ្រួសារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top