ខេត្តសៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ មកពី ៧៨ប្រទេសនៅមុខប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍រត់ប្រណាំងដើម្បីសប្បុរសធម៌ជូនដល់កាកបាតក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ជាជាដើម។
ក្នុងចំណោមភ្ញៀវបរទេសរាប់ពាន់នាក់ចូលរួម ក្នុងនោះមកពីចិនច្រើនជាងគេឈរនៅលំដាប់ទី១ មកពីចក្រភពអង់គ្លេស ឈរលេខ២ និងមកពីសហរដ្ឋអាមេរិកឈរនៅលំដាប់ទី៣ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំនៅតំបន់អង្គរខេត្តសៀមរាបឆ្នាំនេះកាន់តែជោគជ័យ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរ ជាតិពាក់កណ្តាលម៉ារាំតុងបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការជួយធ្វើឲ្យជីវិតប្រជាជនកម្ពុជា កាន់តែប្រសើរឡើង។
ព្រឹត្តិការណ៍នេះបានផ្ដល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងទេសចរណ៍តាមរយៈ អ្នកចូលរួមរាប់ ម៉ឺននាក់មកកាន់ខេត្តសៀមរាបជារៀងរាល់ឆ្នាំ ស្របពេលជាមួយគ្នា បានរួមចំណែកជួយអង្គការសប្បុរសធម៌របស់កម្មវិធី ក៏ដូចជាយុទ្ធនា ការរៃអង្គាសថវិកាផងដែរ៕ ដោយ៖លី ភីលីព