កីឡា

Messi សារភាពថា កម្រិតលីគ MLS នៅទាបជាងនៅអឺរ៉ុប

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Lionel Messi បានសារភាពថា កម្រិត នៃការប្រកួត នៅលីគកំពូលអាមេរិក MLS ពិតជានៅទាបជាងកម្រិតលេងនៅអឺរ៉ុប ពិតមែន។

ផ្តល់បទសំភាសជាមួយនឹង The StarPlus.com កីឡាករអាហ្សង់ទីន រូបនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើប្រធានបទ នៃតំណែងជម្រើសជាតិ របស់គាត់នាពេលអនាគត។

Messi និយាយថា៖ ដូចដែរខ្ញុំធ្លាប់បាននិយាយច្រើនដងមកហើយហើយវាគឺជាការពិតដែលខ្ញុំបានរៀបចំពេលវេលាដែលចាប់ផ្តើមនិងបញ្ចប់រួចទៅហើយ នៅទីនេះ។ខ្ញុំបានទទួលស្គាល់ ក្នុងចិត្តរួចមកហើយថានឹងត្រូវមកលេងនៅលីគកម្រិតទាបជាងមុនពីព្រោះខ្ញុំគិតថា អាចលេងកម្រិតនេះបានហើយខ្ញុំក៏ជឿជាក់ថានៅតែអាចចែករំលែកជួយក្រុមជម្រើសជាតិអាហ្សង់ទីន ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top