កីឡា

កីឡាករវ័យក្មេងប្រេស៊ីល Moscardo បដិសេធ Chelsea ចូលរួម PSG ក្នុងតម្លៃខ្លួន២៥លានផោន

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Gabriel Moscardo ត្រូវបានគេជឿជាក់ថា នឹងត្រូវចូលរួមជាមួយនឹងក្លឹបបារាំង PSG ហើយជំនួសឲ្យក្លឹបតោខៀវ Chelsea ដែលបានខិតខំនាពេលកន្លងមក។

កីឡាករសញ្ជាតិប្រេស៊ីលវ័យទើបតែ១៨ឆ្នាំរូបនេះ លេងតំណែងជាខ្សែបម្រើប្រយុទ្ធជាមួយនឹងក្លឹប Corinthians នាពេលបច្ចុប្បន្នហើយបើមិនមានអ្វីប្រែប្រួលទេតម្លៃខ្លួន របស់គាត់គឺមានប្រមាណជា២៥លានផោន។

តាមផែនការ Moscardo នឹងចូលរួម PSG នៅខែមករាខាងមុខប៉ុន្តែការចុះហត្ថលេខា នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗបំផុតនេះ ខណៈដែលក្លឹបទាំងពីរគឺបានយល់ព្រមគ្នារួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top