កីឡាករបារាំង Christopher Nkunku អាចនឹងបង្ហាញខ្លួន ជាលើកដំបូងលេងឲ្យ Chelsea ក្នុងប្រកួតជាមួយ Chelsea នាចុងសប្ដាហ៍នេះ។
Nkunku បានមកចូលរួមជាមួយតោខៀវ កាលពីខែមិថុនា ឆ្នាំនេះ។ ទោះជាយ៉ាងណា កំឡុងពេលហ្វឹកហាត់ត្រៀមរដូវកាលថ្មីកាលពីខែសីហា ខ្សែប្រយុទ្ធរូបនេះ បានរងរបួសជង្គង់ធ្ងន់ធ្ងរ។
យ៉ាងនេះក្ដី ថ្ងៃនេះអ្នកចាត់ការក្លឹបតោខៀវ លោក Mauricio Pochettino បានបង្ហើបថា ក្លឹបកំពុងតាមដានស្ថានភាពរបស់ Nkunku ហើយនឹងសម្រេចនឹងថ្ងៃស្អែក។ បើស្ថានភាពកីឡាករបានប្រសើរឡើង ហើយអាចលេងបានវិញ កីឡាករនឹងបង្ហាញខ្លួនឲ្យតោខៀវនាប្រកួតចុងសប្ដាហ៍នេះ។
Chelsea នឹងត្រូវប៉ះ Brighton នាថ្ងៃអាទិត្យ។
Chelsea បាននាំចូលកីឡាករ Nkunku ពីក្លឹបអាល្លឺម៉ង់ RB Leipzig ក្នុងតម្លៃប្រមាណ ៥០ លានផោន៕