កីឡា

AC Milan កំពុងញាប់ដៃញាប់ជើងចរចា កីឡាករខ្សែការពារម្នាក់របស់ Arsenal

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan កំពុងព្យាយាមយ៉ាងខ្លាំងតាមរយៈការត្រៀមខ្លួនក្នុងការចរចានាំយកកីឡាករខ្សែការពារ Jakub Kiwior ពីកាំភ្លើងធំ Arsenal មកចូលរួមជាមួយគ្នានៅខែមករាខាងមុខនេះ។

កីឡាករវ័យ២៣ឆ្នាំរូបនេះទោះបីជាយ៉ាងណាក្តីត្រូវបានគេដឹងថានឹងត្រូវបាន Arsenal ទាមទារតម្លៃខ្លួនច្រើនលានផោនខណៈដែលក្លឹបទើបតែទិញគាត់បានពីក្លឹប Spezia កាលពីខែមករាឆ្នាំទៅប៉ុណ្ណោះក្នុងតម្លៃប្រមាណជា២០លានផោនរួចទៅហើយ។

គិតត្រឹមរដូវកាលនេះកីឡាករ Kiwior បានបង្ហាញខ្លួនឲ្យ Arsenal ចំនួន១០ប្រកួតរួចមកហើយប៉ុន្តែខ្សែការពារសញ្ជាតិអ៊ីតាលីរូបនេះកំពុងទាក់ចិត្តក្លឹប AC Milan យ៉ាងខ្លាំងខណៈដែលក្លឹបយក្សនេះកំពុងមានបញ្ជីកីឡាកររបួសច្រើនឡើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top