The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកចាំទី Mike Maignan ដែលកំពុងលេងឲ្យក្លឹប AC Milan បានក្លាយជាគោដៅ របស់ក្លឹបយក្ស នៅអឺរ៉ុបដូចជា Man UTD, Chelsea និង Bayern Munich ជាដើមផង ។
កីឡាករសញ្ជាតិបារាំងរូបនេះទោះបីជាមានបំណង ចង់បន្តលេងជាមួយនឹងក្លកឹប AC Milan ក្តីប៉ុន្តែតាមស្ថានភាព បច្ចុប្បន្នភាគីខាងភ្នាក់ងារ កីឡាករនិងក្លឹបផងហាក់ដូចជាមិនទាន់មាន ចំណុចត្រូវរ៉ូវគ្នា ដើម្បីអាចបន្តកុងត្រាថ្មី បាននៅឡើយទេ។
កុងត្រាបច្ចុប្បន្ន របស់គាត់នឹងមាន សុពលភាព រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែជឿជាក់ថា វាគឺជាឳកាសដែលអាចឲ្យមានការចរចាគ្នា ក្នុងការបែកផ្លូវដោយសារតែក្លឹបធំៗ ទាំងនោះហាក់ដូចជាបានខិតខំខ្លាំង ក្នុងការចរចាជាមួយនឹងអ្នកចាំទីរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី