កីឡា

លោក ទេព រិទ្ធិវិទ្ធ ៖លោក Christophe Rochus មានគោលបំណង បណ្តុះបណ្តាលទិចនិតដល់ក្រុមកីឡាករ-កីឡាការិនីវាយកូនបាលកម្ពុជា

ភ្នំពេញ៖ លោក Christophe Rochus ជាកីឡាករវាយកូនបាល់ចំណាត់ថ្នាក់ពិភពលោកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងក្រុមគ្រួសារដើម្បីលើកទឹកចិត្ត និងចែករម្លែកបទពិសោធន៍ល្អៗដល់កីឡាករ-កីឡាការិនីវាយកូនបាលកម្ពុជាដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតំណាងឲ្យប្រធានសហព័ន្ធ នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

លោក ទេព រិទ្ធិវិទ្ធ បានមានប្រសាសន៍ថា លោក Christophe Rochus ជាកីឡាករវាយកូនបាល់ចំណាត់ថ្នាក់ពិភពលោកបានធ្វើដំណើរទេសចរណ៍ជាលក្ខណៈគ្រួសារនៅអាស៊ី ក៏លោកបានដឹងពីកម្មវិធីដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានរៀបចំនោះ លោកមានចំណាប់អារម្មណ៍ចង់ជួបជាមួយក្រុមកីឡាករ-កីឡាការិនីវាយកូនបាលកម្ពុជាក្នុងនាមមិត្តភាព។ ដៃគូសហព័ន្ធបានអញ្ជើញលោកមកកម្ពុជារយៈពេល ២ សប្តាហ៍ក្នុងគោលបំណង២ គឺទី១ ដំណើរទេសចរណ៍ និងទី២ ចែករម្លែកបទពិសោធន៏ល្អៗ ព្រមទំាងសហការជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាយើង។

លោកអគ្គបានបន្តថា លោក Christophe Rochus បានឧបត្ថម្ភសហព័ន្ធកីឡាវាយកូនបាល់កម្ពុជារយៈពេលដៃគូរបស់សហព័ន្ធនៅប្រទេសស្វីស នេះជាលើកទី១ហើយរូបលោកបានមកទស្សនាការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីពេញវ័យ និងវ័យក្មេងសម្រាប់ការរីកចម្រើន ហើយសហព័ន្ធសង្ឃឹមថា លោកនឹងសប្បាយចិត្តនឹងបានចូលរួម និងបានឃើញជាក់ស្តែងចំពោះកម្មវិធីសហព័ន្ធ ហើយលោកក៏មានសង្ឃឹមលោក Christophe Rochus នឹងប្រាប់កីឡាករ និងអ្នកវិនិយោគចូលរួម និងជួយឧបត្ថម្ភដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

លោក Christophe Rochus បានប្រាប់ឲ្យដឹងថា នេះជាលើកទីដំបូងដែលលោក និងគ្រួសាររបស់លោកបានមកទស្សនា ឬទេសចរណ៍ក្នុងប្រទេសកម្ពុជា លោកបានមើលឃើញសកម្មភាពជាច្រើន ក្នុងនោះប្រជាជនកម្ពុជាមានភាពទាក់ទងមែនទែន ជាពិសេសកីឡាវាយកូនបាល់កម្ពុជាមានការខិតខំប្រឹងប្រែងក្នុងការអភិឌ្ឍនប្រភេទកីឡាមួយយ៉ាងខ្លាំង។ លោកចង់រៀបចំដើម្បីជួយ និងសហព័ន្ធជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្នុងរយៈពេលឆាប់ៗនេះ។

កីឡាករវាយកូនបាល់ចំណាត់ថ្នាក់ពិភពលោកបានបន្តថា រូបលោកបានយល់ឃើញថា គុណភាពកីឡាករ-កីឡាការិនីល្អមែនទែន ប៉ុន្តែទិចនិចមានការខ្វះខាតបន្តិចចន្តួប តែកីឡាករ-កីឡាការិនីមានភាពមាំមួនល្អប្រសើរ។ លោកមានគោលបំណងកមកម្ពុជាក្នុងនាមជាគ្រូបង្វឹក ហើយលោកសំឡឹងឃើញកីឡាករ-កីឡាការិនីកម្ពុជាមានចិត្តមុតម៉ាំខ្លាំងមែនទែន នេះជាសញ្ញាដែលល្អកីឡាវាយកូនបាល់ ហើយរូបលោកបានយល់ឃើញថែមទៀតថា សហព័ន្ធបានៀរបចំត្រូវទើបធ្វើឲ្យការអភិឌ្ឍកីឡាករ-កីឡាការិនីខ្លាំង។

លោក Christophe Rochus ជាកីឡាករវាយកូនបាល់អាជីពរបស់ប្រទេសបែលហ្សិកដែលបានកើតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៧៨ នៅ Namur ប្រទេស បែលហ្សិក។ លោក Rochus បច្ចុប្បន្នលោកមានអាយុ ៤៤ ឆ្នាំ មានកម្ពស់ ១.៧៣ ម៉ែត្រ និងទម្ងន់ប្រហែល ៧៥ គីឡូក្រាម។ លោក Rochus បានឈ្នះពានឯកត្តជនចំនួន២ និងពាន ២ ដងក្នុងកម្មវិធី ATP Tour ក៏បានឈានដល់វគ្គ ១/៤ នៃការប្រកួតកីឡាវាយកូនបាល់ French Open កាលឆ្នាំ២០០៤ និងជុំទី ៤ នៃការប្រកួតកីឡាវាយកូនបាល់ US Open ក្នុងឆ្នាំ២០០៥។

លោកមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីរបស់លោក គឺលោកស្រី Rochus Nathalie តាំងពីឆ្នាំ ២០០២ ហើយជីវិតប្ដីប្រពន្ធរបស់លោកមានកូន ២ នាក់ជាមួយ គ្នា។ ទ្រព្យសម្បត្តិរបស់លោកគឺបានមកពីអាជីពជាកីឡាករវាយកូនបាល់របស់លោក និងបានមកពី ការគាំទ្រ និងការឧបត្ថម្ភពីបណ្តាក្រុមហ៊ុមផ្សេងៗ៕ ដោយ៖លី ភីលីព

Most Popular

To Top