យោងតាមការ ចេញផ្សាយរបស់The Goal នៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការ ក្នុងការចរចាទិញ យកកីឡាករខ្សែការពារម្នាក់ទៀត មកចូលរួមក្លឹបនៅខែមករានេះ។
កីឡាករ Jonathan Tah ដែលកំពុងមានឈ្មោះ ជាកីឡាករឆ្នើម របស់ក្លឹប Bayer Leverkusen នោះបានក្លាយ ទៅជាគោលដៅថ្មី របស់ក្លឹបយក្សអង់គ្លេសនេះ ដើម្បីអាចជំនួសតំណែង របស់កីឡាករខ្សែការពារជើងចាស់ Thiago Silva ។
កីឡាករ Tah វ័យ២៧ឆ្នាំរូបនេះ អាចជា កីឡាករដ៏សាកសម សម្រាប់ជំនួសតំណែង Silva ដែលកន្លងមកក្លឹបបានព្យាយាម ស្វែងរកអស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែជឿជាក់ថា នឹងត្រូវជួបគូប្រជែងផ្សេងទៀតដូចជាក្លឹប Man UTD និង Newcastle ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី