យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Sevilla បានសម្រេចចិត្តឈានទៅដល់ការបណ្តេញចេញគ្រូបង្វឹកថ្មីលោក Diego Alonso ក្រោយបានធ្វើការជាមួយគ្នាត្រឹមតែ៦៧ថ្ងៃ។
លោក Alonso បានដឹកនាំក្លឹបបានចំនួនត្រឹមតែ១៣ប្រកួតប៉ុណ្ណោះដែលទទួលបានជ័យជំនះត្រឹមតែ២ប្រកួតហើយចុងក្រោយបរាជ័យក្រោមថ្វីដៃក្លឹប Getafa ក្នុងលទ្ធផល៣ទល់នឹង០យ៉ាងដំណំផងដែរ។
ប៉ុន្មានម៉ោងក្រោយបរាជ័យចុងក្រោយនេះក្លឹបបានប្រកាសចែកផ្លូវគ្នាជាមួយនឹងលោក Alonso តែម្តងខណៈដែលលោកទើបតែបានមកចូលរួមក្លឹបកាលពីខែតុលា។
បច្ចុប្បន្ន Sevilla កំពុងឈរនៅក្បែរទៅនឹងក្រុមដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយដែលចាំបាច់ប្រធានក្លឹបត្រូវធ្វើការសម្រេចចិត្តភ្លាមៗចំពោះបញ្ហានេះនិងស្តារស្ថានភាពឡើងវិញតាមរយៈការស្វែងរកគ្រូបង្វឹកថ្មី៕ ប្រែសម្រួល៖ស៊ុនលី