ខ្សែប្រយុទ្ធ Luis Suarez នឹងទៅលេងនៅក្លឹប Inter Miami ក្នុងខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
Suarez នឹងទៅចូលលេងឲ្យក្លឹបនេះក្នុងកុងត្រារយៈពេល១ឆ្នាំ ដោយចេញពីក្លឹប Gremio ទៅក្លឹបអាមេរិកនេះជាលក្ខណៈ Free Agent ។
កីឡាករនេះក៏ត្រូវបានផ្ដល់លក្ខខ័ណ្ឌឲ្យបន្តកុងត្រា១ឆ្នាំ ថែមទៀតរហូតដល់ឆ្នាំ២០២៥ ជាមួយនឹង Inter Miami នេះផងដែរ។
Suarez នឹងទៅលេងជួបជុំនឹង Lionel Messi នៅឆ្នាំថ្មីខាងមុខនេះ ដូចកាលដែលពួកគេលេងនៅ Barcelona៕