កីឡា

លោក វ៉ាត់ ចំរើន បន្តដឹកនាំសហព័ន្ធ កីឡាហុកគីកម្ពុជា អណត្តិទី៤ ឆ្នាំ២០២៣-២៧

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបន្តជាប្រធាន សហព័ន្ធកីឡាហុកគីកម្ពុជា បន្តទៀតក្នុងអណត្តិទី៤ ឆ្នាំ២០២៣ -២០២៧ បន្ទាប់ពីសហព័ន្ធកីឡាហុកគីកម្ពុជា បានធ្វើមហាសន្តិបាតបោះឆ្នោត ជ្រើសរើសលោក ជាប្រធាន នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុ ។

ក្នុងឱកាសមហាសន្តិបាត បោះឆ្នោតជ្រើសរើសប្រធាន នាពេលនោះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ទុយ ប៊ុនហៀន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាក្រសួងអប់រំ យុវជន និងកីឡា ។

អណត្តិទី៤ ឆ្នាំ២០២៣ -២០២៧ របស់សហព័ន្ធកីឡាហុកគីកម្ពុជាមាន ១៣ រូបរួមមានលោក វ៉ាត់ ចំរើនជាប្រធាន សហព័ន្ធកីឡាហុកគីកម្ពុជា លោក ញ៉ាន សុខវិសាល អនុប្រធាន លោក កាំង សុធា អគ្គលេខាធិការ អ្នកស្រី ឈឿង សុវណ្ណភារម្យ អគ្គហេរញ្ញិក លោក អ៊ុង វុទ្ធី លោក យ៉ង់ សំាំងគី លោក វ៉ាត់ ពន្លឺ លោក សំ សឿន លោក សុខ អៀង អ្នកស្រី ថៃ លីដា លោក Asif Maqsoog និងអ្នកតំណាងក្លិបក្រសួងមហាផ្ទៃ ៕

Most Popular

To Top