កីឡា

Arsenal និង Chelsea ចាប់អារម្មណ៍កីឡាករ ឆ្នើមម្នាក់របស់ Sporting CP

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្ស២របស់អង់គ្លេស កំពុងមានការចាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Sporting CP ម្នាក់ដូចគ្នាប៉ុន្តែទំនងជានឹង មិនទទួលបានជោគជ័យឡើយ។

ក្លឹបកាំភ្លើងធំ Arsenal ព្រមទាំងតោខៀវ Chelsea ផងសុទ្ធតែបានរាយការណ៍ បានចាប់អារម្មណ៍កុងត្រារបស់កីឡាករ Viktor Gyokeres តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះ បានបញ្ជាក់ហើយថា គេមិនទាន់មានបំណងចង់ចាកចេញពី Sporting CP នៅឡើយ ។

ប្រភពដដែលបានឲ្យដឹងទៀតដែរ ថាកីឡាករ Gyokeres ដែលទើបតែបានចូល រួមជាមួយ នឹងក្លឹបប៉ទុយហ្គាល់នេះ កាលពីរដូវក្តៅ កន្លងមកកំពុងតែពេញចិត្តពេញ ថ្លើមយ៉ាងខ្លាំង ជាមួយនឹងទំរង់លេងនិងកុងត្រា ដែលខ្លួនមានជាមួយនឹងក្លឹប ខ្លាំងណាស់ មិនទាន់មានផែនការចាកចេញនៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top