The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea គឺបានបាត់បង់ឳកាសទៅហើយ ក្នុងការចុះហត្ថលេខានាំយកកីឡាករឆ្នើមរបស់ក្លឹប Corinthians ។
កីឡាករ Gabriel Moscardo ត្រូវបានគេដឹងថាបានឈានទៅដល់កិច្ចព្រមព្រៀងរវាងក្លឹបនិងក្លឹបព្រមទាំងរវាងក្លឹបនិងកីឡាករហើយដើម្បីចូលរួមជាមួយនឹង PSG ក្នុងតម្លៃខ្លួន២០លានផោន។
តាមប្រភពដដែលបានឲ្យដឹងទៀតថាក្លឹបយក្សបារាំង PSG ហ៊ានចំណាយតម្លៃខ្លួន២០លានផោនព្រមទាំងតម្លៃបន្ថែម២លានផោនផងដើម្បីទទួលបានកុងត្រារបស់កីឡាករវ័យទើបតែ១៨ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី
