ភ្នំពេញ ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសបើកការប្រកួតកីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២២ ជាផ្លូវការនៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាដោយមានការចូលរួមពិធីនេះពីសំណាក់លោក អៀ ធូ អនុប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា និងលោក ចំរើន សុផល អនុប្រធានតំណាងឲ្យលោកបណ្ឌិត ជ័យ ចាប ប្រធានសហព័ន្ធ កីឡាតុងហ្គីលម៉ូដូកម្ពុជា ។
ប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ ក្រោមការប្រើប្រាស់ថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពន្លឿន ការអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានកីឡាករ-កីឡាការិនីកីឡាតុងហ្គីលម៉ូដូ ចូលរូមចំនួន ៦៤ នាក់ មកពី ១៥ ក្លិបរាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា ៕
ដោយ៖លី ភីលីព