កីឡា

Onana ស្នើសុំក្រុមជម្រើសជាតិ ពន្យាពេលដើម្បីចូលរួម ប្រកួតពាន FA Cup ឲ្យក្លឹប

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអ្នកចាំទី Andre Onana បានធ្វើការស្នើសុំទៅកាន់ សហព័ន្ធបាល់ទាត់ Cameroon ហើយដើម្បីពន្យាពេលការ ចូលរួមការប្រកួតក្រុមជម្រើសជាតិ ក្នុងពានរង្វាន់ Africa Cup of Nation ។

កីឡាកររូបនេះសង្ឃឹមថានឹងអាចបន្តបង្ហាញ ខ្លួនឲ្យក្លឹបបិសាចក្រហម Man UTD ក្នុងការប្រកួតពានរង្វាន់ FA Cup ប៉ះនឹងក្រុម Wigan ជាមុនសិនមុននឹងធ្វើដំណើរ ទៅចូលរួមក្រុមជម្រើសជាតិ វិញនៅខែក្រោយ។

គួរឲ្យដឹងដែរថា Cameroon នឹងត្រូវប្រកួតមិត្តភាព ជាមុនប៉ះនឹងក្រុមជម្រើសជាតិ Zambi នៅថ្ងៃទី៩ខែមករាមុនពេល ដែលគេត្រូវប្រកួតដំបូង ក្នុងពានអាហ្វ្រិកនេះប៉ះនឹងក្រុម Guinea នៅថ្ងៃទី១៥ខែមករា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top