The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបានឲ្យដឹងថា ទាំងក្លឹបបិសាចក្រហម Man UTD និងអធិរាជស Real Madrid បានត្រឹមខកចិត្តយ៉ាងខ្លាំង ក្រោយពេល ដែលក្លឹបប៉ទុយហ្គាល់ Benfica សម្រេចចិត្តថានឹងមិនលក់ កីឡាករឆ្នើមវ័យក្មេងទាំង២ របស់ខ្លួនឡើយនៅខែមករានេះ។
ក្លឹបបិសាចក្រហម Man UTD មានទំនាក់ទំនងជាមួយ នឹងកីឡាករវ័យ១៩ឆ្នាំខ្សែបម្រើ Joao Neves ដែលជឿជាក់ថាអាចមានតម្លៃ ខ្លួនប្រមាណជា១០០លានផោន ខណៈដែល Real Madrid ចង់បានកីឡាករខ្សែការពារ Antoni Silva វ័យ២០ឆ្នាំ ។
ទោះបីជាយ៉ាងណាក្តីនៅវេលា ចុងក្រោយនេះប្រធានក្លឹប Benfica លោក Roger Schmitd បានបដិសេធហើយបញ្ជាក់ថា គ្មានផែនការដើម្បីដោះដូរកីឡាករទាំងពីររូបនេះចេញនៅឡើយទេក្នុងខែមករានេះ៕
ប្រែសម្រួល៖ស៊ុនលី