The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាករ ខ្សែការពារ ក្លឹបបិសាចក្រហម Man UTD ម្នាក់ ត្រូវបានក្លឹបតួគី Besiktas ប្រកាសផ្តាច់កុងត្រា ហើយបន្ទាប់ពីបានបង្ហាញ ទំរង់លេងមិនសូវល្អ នាពេលកន្លងមក។
ក្លឹប Besiktas បានប្រកាសអំពីការសម្រេចចិត្តនេះ នៅលើបណ្តាញសង្គម X ដោយមិនអាចបន្តកុងត្រា ដែលនៅសេសសល់ជាមួយនឹងកីឡាករ Eric Bailly ទៀតឡើយហើយនឹងមានសុពលភាពភ្លាមៗតែម្តង។
ក្រោយពេល ដែលបានផ្ទេរមក ចូលរួមលីគកំពូលតួគីរួចមក កីឡាកររូបនេះមិនអាច បង្ហាញទំរង់លេងល្អឡើយ ហើយតែងតែទទួលរងរបួស ។ ទោះបីជាយ៉ាងណាក្តីភ្នាក់ងារកីឡាករ បានចាប់ផ្តើមធ្វើការងាររួចរាល់ហើយ ដើម្បីអនុញ្ញាតិឲ្យកីឡាកររូបនេះ អាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Villareal ឆាប់បំផុតនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី