កីឡា

Barcelona បញ្ជូនក្រុមការងារ តាមដានជើងកីឡាករ Greenwood

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានសម្រេចចិត្តទៅ មួយដំណាក់កាលទៀតក្នុង ការបញ្ជុនភ្នាក់ងារក្លឹបទៅតាមដានទំរង់លេងរបស់កីឡាករ Mason Greenwood ដែលជឿជាក់ថា កំពុងឡើងខ្លាំង ជាមួយនឹងក្លឹប Getafe។

កីឡាកររបស់ក្លឹបបិសាចក្រហម Man UTD រូបនេះកំពុងមានទំរង់លេងឡើង ខ្លាំងក្នុងនាមជាកីឡាករខ្ចីជើង ជាមួយនឹងក្លឹបនៅលីគ កំពូលអេស្បាញ Getafe ហើយកំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុបបូករួមទាំងក្លឹបដើម  Man UTDផងដែរ ។

ក្រៅតែពីការវិលត្រឡប់ហើយនោះ សូម្បីតែ Valencia និង Real Sociedad ក៏បានបង្ហាញបំណងចង់ទិញ កីឡាកររូបនេះដែរ ប៉ុន្តែជឿជាក់ថា Getafe កពុងសម្រេចចិត្តតម្លៃ ខ្លួន៤០លានផោន របស់កីឡាករអង់គ្លេសរូបនេះទិញដាច់ពី Man UTD៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top