ភ្នំពេញ ៖ លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និងជាប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក Joon Ho Seuk ប្រធាន សហព័ន្ធកីឡា តុងហ្គីលម៉ូដូពិភពលោក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០៣ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួង អប់រំ យុវជន និងកីឡា។
លោក ប៉ែន សម្បតិ្ត អគ្គលេខាធិការ នៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ការប្រកួតជើងឯកប្រចាំឆ្នាំនេះ មានក្លិបតុងហ្គីលម៉ូដូចំនួន ១៥ នៅទូទំាំង ប្រទេសកម្ពុជា និងកីឡាករ-កីឡាការិនីចូលរួមចំនួន 65 នាក់ ក្នុងនោះកីឡាការិនី 35 នាក់ ។ សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងតែអនុវត្តនូវដំណើរ ការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើនដែល ចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារនិងបំពេញ បេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡាការចូលរួម ផ្សព្វផ្សាយ នូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរឹតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅ សម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ ។
លោក ជ័យ ចាប បានមានប្រសាសន៍ថា ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលនេះ គឺជាការផ្តល់ឪកាស ឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព បច្ចេកទេសអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់អត្តពលិក ទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ ជាប្រចាំមានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព បានតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត ។
លោកប្រធានបន្តថា ដើម្បីឲ្យវិស័យកីឡាតុងហ្គីលម៉ូដូកាន់តែមានការរីកចម្រើនទាំងបរិមាណ និងទទួលបានលទ្ធផលល្អក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា។ យើងត្រូវបន្តខិតខំអនុវត្តដូចជា ពង្រឹងសមត្ថភាព បច្ចេកទេសគ្រូបង្វឹក អាជ្ញាកណ្ដាល និង អភិវឌ្ឍន៍ភាពជាដៃគូ ។ បង្កើតលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងការអភិវឌ្ឍក្លិប បណ្តុះបណ្តាលថ្នាលកីឡាករ វ័យក្មេង និងយុវជន ស្វែងរកជំនួយពីសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រវិស័យកីឡាតុងហ្គីលម៉ូដូ រៀបចំការសំដែង និងការប្រកួតប្រចាំឆ្នាំ ឲ្យបានសមស្រប តាមលក្ខណៈបច្ចេកទេស នៃការ ប្រកួតកីឡាតុងហ្គីលម៉ូដូពិភពលោក និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវ័ន្តតាមលក្ខណៈបច្ចេកទេស ៕