The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City និងគ្រូបង្វឹកលោក Pep Guardiola បានរាយការណ៍ បានចាប់អារម្មណ៍ ជាមួយ នឹងកីឡាករខ្សែបម្រើ Khephren Thuram យ៉ាងខ្លាំង។
ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះអាចនឹងមាន ឳកាសផ្ទេរមកលេងនៅអង់គ្លេសពីក្លឹប Nice របស់បារាំងដើម្បីចូលរួមជាមួយនឹងក្រុមលោក Pep Guardiola នៅក្នុងខែមករានេះ ។
ទោះបីជាយ៉ាងណាក្តីកីឡាករ វ័យ២២ឆ្នាំរូបនេះនៅសេសសល់កុងត្រា រយៈពេលយូរបន្ថែមទៀត ជាមួយនឹងក្លឹប Nice រហូតទៅដល់ឆ្នាំ២០២៥ ដែលមានន័យថា វានឹងធ្វើឲ្យគាត់មានតម្លៃខ្លួនយ៉ាង ហោចណាស់ប្រមាណ ជា៤០លានអឺរ៉ូនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
