ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ៧ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាម ក្រសួងការពារជាតិ ដណ្តើមបានមេដាយ ៤ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ គិរីសួគ៌ ឆ្នាំ២០២៣ នៅថ្ងៃបើកឆាតដំបូង នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមក្រសួងមហាផ្ទៃដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយ ៤ គ្រឿង រួមមានមេដាយមាស ៣ គ្រឿង និង មេដាយប្រាក់ ១គ្រឿង និងក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមតារាជដណ្តើម បានមេដាយមាស ១ គ្រឿង ។

ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមសម្បតិ្តមុន្នីដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមច្បារអំពៅ និងក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមសែនសុខដណ្តើមបានមេដាយប្រាក់ ១ គ្រឿងដូចគ្នា ។

ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិនិងពានរង្វាន់ គិរីសួគ៌ ឆ្នាំ២០២៣ មានការចូលរួម ពី បណ្តាក្លឹប នៃក្រសួង ស្ថាប័ន រាជធានីខេត្ត ចំនួន១៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១១៩ នាក់ កីឡាការិនី ៣៥ នាក់ ការប្រកួតចែកជា២ផ្នែកធំៗ មាន២២ វិញ្ញាសា រួមមាន វិញ្ញាសា មេគុន ចំនួន ១៣ និងវិញ្ញាសាប្រយុទ្ធ ចំនួន ៩ ៕


