កីឡា

Getafe កំពុងដាក់ពាក្យបណ្តឹងតវ៉ា កាតក្រហមរបស់ Greenwood

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឥ្យដឹងថាក្លឹប Getafe កំពុងរៀបចំដាក់ពាក្យបណ្តឹង ហើយដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនឹងការផ្តល់កាតក្រហម មួយទៅឲ្យកីឡាករ Greenwood កាលពីពេលប្រកួតចុងក្រោយនេះ ប៉ះនឹងក្រុម Rayo Vallecano។

កីឡាកររូបនេះ មិនមែនជាកីឡាករតែម្នាក់ ដែលទទួលបានកាតក្រហមនេះទេ ដោយក្នុងនោះសូម្បីតែកីឡាករ២នាក់ ផ្សេងទៀតដូចជា Juanmi Latasa និង Damain Suarez ផងដែរ។

ការលើកឡើងរបស់អជ្ញាកណ្តាល កាត់សេចក្តីការប្រកួតបានអះអាងថា កីឡាករ Greenwood បានប្រើប្រាស់ពាក្យ Fuck You នៅមុនទទួលកាតក្រហម ប៉ុន្តែការលើកឡើងនេះ ប្រហែលជាខុសទៅនឹងអ្វី ដែលក្លឹបទទួលបានពីកីឡាករផ្ទាល់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top