The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD ទំនងជានឹងត្រូវសម្រេចចិត្តក្នុងការបញ្ចេញកីឡាករម្នាក់ទៀតពី Old Trafford។
កីឡាករ Facundo Pellistri នឹងត្រូវចូល រួមក្លឹបថ្មី ដែលនោះអាចជាក្លឹប នៅអេស្បាញ Villareal ក្រោយពេលដែលក្លឹបអេស្បាញនេះ បានបញ្ជាក់ហើយថា ចង់ទិញកីឡាកររូបនេះ ដាច់ជាជាងកុងត្រាខ្ចីជើង នៅក្នុងខែមករានេះ។
កីឡាករ Pellistri ដែលធ្លាប់លេងខ្ចីជើង ជាមួយនឹងក្លឹប Alaves ចំនួន២ដងមិន ដែលបានទទួលឳកាសក្នុងការលេងនៅឈុត១១នាក់ដំបូងរបស់ Man UTD ឡើយគិតចាប់តាំងតែពីឆ្នាំ២០២០ ដែលក្លឹបបានចំណាយលុយទិញគាត់ មកក្នុងតម្លៃខ្លួន៩លានផោន៕
ប្រែសម្រួល៖ស៊ុនលី