កីឡា

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាកិត្តិយស បិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់ទះ ឆ្នេរខ្សាច់កម្រិត C

ភ្នំពេញ ៖ នាល្ងាចថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់ ទះឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤ មានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៦៥ នាក់ ក្នុងនោះស្រីមាន ៦ នាក់មកពីសមាគម ក្លិប នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍និងមន្ទីរអប់រំកាយ និងកីឡា ព្រមទំាងមន្ទី្ររបស់សហព័ន្ធបណ្តាលខេត្តទំាង ២៥ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្តថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កីឡាបាល់ទះឆ្នេរខ្សាច់នេះ នឹងជួយពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ពិសេសអាជ្ញាកណ្តាលកីឡាបាល់ទះ ឆ្នេរខ្សាច់ឲ្យកាន់តែល្អប្រសើរបន្ថែម ព្រមទាំងអាចឲ្យអជ្ញាកណ្តាលជាតិក្លាយជាអជ្ញាកណ្តាលអន្តរជាតិឲ្យបានច្រើនរូប ដើម្បីចូលរួមកាត់ក្តីការប្រកួតកម្រិតអន្តរជាតិ ។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ ដល់សិក្ខាកាម និងអ្នកដឹកនាំ សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបានរៀបចំ វគ្គនេះឡើង ដើម្បីចូលរួមចំណែក អភិឌ្ឍនវិស័យកីឡាបាល់ទះថ្នាក់ជាតិ និង ក្រោមជាតិក្នុងអភិឌ្ឍន ធនធានមនុស្ស ឆ្ពោះទៅការរីក ចម្រើនក្រោមការដឹកនាំរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះក៏បាន យកចិត្តទុក ដាក់រៀបចំគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឲ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និងរួមចំណែកអភិវឌ្ឍ ប្រទេសជាតិប្រកប ដោយនិរន្តរភាព៕

Most Popular

To Top