ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី វាយកូនបាល់ទៅចូលរួម ព្រឹត្តិការណ៍ការប្រកួត កីឡាវាយកូនបាល់ យុវជន អាយុក្រោម ១៤ ឆ្នាំ Development Championship-Regional Qualifying Event of south southeast and Asia នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីវាយកូនបាល់ចូលរួមការប្រកួតខាងលើចំនួន ៥ រូប ក្នុងនោះគ្រូបង្វឹក ១ រូបកីឡាករ ២ រូប និងកីឡាការិនី២ រូប គឺអ្នកគ្រូ កញ្ញា ស៊ុម ចិន្តា កីឡាករ ភ័ស្ត រតៈ កីឡាករ ឡាប្លាណេតា ហ្វ្រង់ រាចាន ដូមីនីកូ កីឡាការិនី រ៉េត ណារ័ត្ន និងកីឡាការិនី ឃន ស្រីអាន ៕
ដោយ៖លី ភីលីព


