កីឡា

បិទការប្រកួតកីឡា ប្រណាំងទោចក្រយានជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ នៅលើទឹកដីខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងភរិយា រួមជាមួយលោក វង្ស ខាន់ពៅ អនុប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយានកម្ពុជាលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត បានចូលរួមពិធីបិទការ ប្រកួតកីឡាប្រណាំងទោចក្រយាន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលបានរៀបចំរយៈពេល២ថ្ងៃ ថ្ងៃទី៦-៧ មករា ២០២៤ លើទឹកដីខេត្តកំពង់ឆ្នាំង ។

ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី១ នៃការប្រកួតនោះ បានបញ្ចប់ដោយជោគជ័យហើយលើវិញ្ញាសា កង់គួកបុរសថ្នាល (Men Junior Road Bike) វិញ្ញាសា កង់គួកបុរសឈុតធំ (Men Elite Road Bike) និងវិញ្ញាសា កង់គួកបុរស (Men Master Road Bike) នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៤ នេះ ។

សម្រាប់វិញ្ញាសារកង់គួក Road Race ៖
វិញ្ញាសា កង់គួកបុរសឈុតធំ (Men Elite Road Bike) មេដាយមាសបានទៅលើកីឡាករ កែវ សុផា មកពី លី មេដាយប្រាក់បានទៅលើកីឡាករ អាន រតនា ខភមនៃក្រសួងការពារជាតិ និងមេដាយសំរិទ្ធបានទៅលើកកីឡាករ ហួត លយរស្មី ក្រសួងមហាផ្ទៃ ។ វិញ្ញាសា កង់គួកបុរសថ្នាល (Men Junior Road Bike) មេដាយមាសបានទៅលើកីឡាករ ចាន់ ដាវីត មកពីមានជ័យ មេដាយប្រាក់បានទៅលើកីឡាករ វ៉ាត់ ជាស៊ិន ក្រុមកង់គីរីម្យ និងមេដាយសំរិទ្ធបានទៅលើកកីឡាករ ទី សុខហេង ក្រុមកង់គីរីម្យ ។

ចំណែកវិញ្ញាសា កង់គួកបុរស (Men Master Road Bike) មេដាយមាសបានទៅលើកីឡាករ ធុន ភារម្យ មកពីខភមនៃក្រសួងការពារជាតិ មេដាយប្រាក់បានទៅលើកីឡាករ សួន រីដា ក្រុមកង់រំពេ និងមេដាយសំរិទ្ធបានទៅលើកកីឡាករ រើក ម៉ាប់ដេវីត ក្រុមកង់រំពេ។
វិញ្ញាសារកង់ភ្នំ MTB Race៖វិញ្ញាសា Men Elite មេដាយមាសបានទៅលើកីឡាករ ឃឹម ម៉េងឡុង មកពី ECT មេដាយប្រាក់បានទៅលើកីឡាករ ឆាន ឆៃហ្វុង មកពី ECT និងមេដាយសំរិទ្ធបានទៅលើកកីឡាករ សាំង សីហា ក្រសួងមហាផ្ទៃ។ វិញ្ញាសា Men Junior មេដាយមាសបានទៅលើកីឡាករ និត្យ សីហៈ មកពី Electro Racing Team មេដាយប្រាក់បានទៅលើកីឡាករ ជា សុបញ្ញា រិទ្ធិសែនកំពង់ឆ្នាំង និងមេដាយសំរិទ្ធបានទៅលើកកីឡាករ ជា ហ៊ុយម៉េង Electro Racing Team ។

រីឯវិញ្ញាសា Men Master មេដាយមាសបានទៅលើកីឡាករ ជា វណ្ណៈ មកពី Electro Racing Team មេដាយប្រាក់បានទៅលើកីឡាករ Vasco Ramsperger មកពី Kompot Cycling Team និងមេដាយសំរិទ្ធបានទៅលើកកីឡាករ Koh Wai Kiatមកពី Kompot Cycling Team ។ វិញ្ញាសា Women មេដាយមាសបានទៅលើកីឡាការិនី ខេន ម៉ាឡៃ មកពី ECT មេដាយប្រាក់បានទៅលើកីឡាការិនី អេង សុជាតា មកពី មកពី ECT និងមេដាយសំរិទ្ធបានទៅលើកកីឡាការិនី យឹម ចាន់ណុង មកពី ខភម ។

លោកលោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា បានថ្លែងនូវការអបអរសាទរ ដល់កីឡាករ-កីឡាការនីទាំងអស់ ដែលបានប្រឹងប្រែង ប្រកួតយ៉ាងស្វិតស្វាញ ស្របតាមលក្ខណៈបច្ចេកទេស និងសូមថ្លែងអំណរគុណ ដល់សហព័ន្ធ ក្រុមហ៊ុនឧបត្ថម្ភ មន្ទីរពាក់ព័ន្ធ អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំការប្រកួតនេះ ទទួលបានលទ្ធផលជោគជ័យ ។
ដោយ៖លី ភីលីព

Most Popular

To Top