លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹបលោកគិតគូរនាំចូលកីឡាករក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវកាលទិញដូរកីឡាករខែមករានេះ។

លោក Ten Hag បាននិយាយថា៖” យើងគិតគូរគ្រប់រឿងទាំងអស់ ឲ្យតែរឿងហ្នឹងផ្ដល់ប្រយោជន៍ដល់កីឡាករ និងក្រុមយើងទាំងមូល “។
លោកបន្តថា៖” យើងចាំមើលៗថា រដូវកាលទិញដូរកីឡាករខែមករានេះ នឹងទៅជាយ៉ាងណា យើងអាចធ្វើអីបានខ្លះ “។
Man Utd នៅខណៈនេះកំពុងឈរនៅលេខរៀងទី៨ ក្នុងតារាងប្រកួត PL ដោយមាន ៣១ពិន្ទុ ខណៈ Liverpool នាំមុខគេមាន ៤៥ពិន្ទុ៕
ប្រភព៖ sabay
