កីឡា

Bayern ចង់បានកីឡាករ មិនសូវឡើងជើងម្នាក់របស់ Chelsea

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងបង្ហាញបំណងចង់បានកីឡាករមិនសូវ មានទំរង់លេងល្អម្នាក់របស់ក្លឹបអង់គ្លេសតោខៀវ Chelsea ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបអាល្លឺម៉ង់ នេះនឹងធ្វើការចរចាជាមួយនឹង Chelsea ក្នុងខែមករាដើម្បីសុំចរចាផ្ទេរកីឡាករ Trevoh Chalobah ពីអង់គ្លេស។

កីឡាករខ្សែការពារសញ្ជាតិអង់គ្លេស រូបនេះមិនទាន់បានបង្ហាញវត្តមានឲ្យការប្រកួតទាំងឡាយរបស់ក្លឹប Chelsea នៅឡើយនៅរដូវកាលនេះប៉ុន្តែប្រហែលជានឹងត្រូវចាកចេញហើយពីព្រោះថា កំពុងទាក់ចិត្តក្លឹបមួយចំនួន នៅអឺរ៉ុប បូករួមទាំង Roma និង Crystal Palaceផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top