កីឡា

ប្រធានក្លឹប PSG អះអាងថាបានព្រមព្រៀង រួចហើយជាមួយនឹង Mbappe

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងថាប្រធានក្លឹប PSG លោក Nasser Al Khelaifi បានឈានទៅដល់ការព្រមព្រៀងទ្វេភាគីរួចហើយ ជាមួយនឹងកីឡាករ Mbappe ដើម្បីធ្វើការចែកផ្លូវគ្នា។

កីឡាករបារាំងរូបនេះបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកសាជាថ្មី ក្រោយពេលដែលកុងត្រា របស់គាត់នៅសល់ត្រឹមតែ៦ខែទៀតប៉ុណ្ណោះជាមួយនឹង PSG ដែលមានន័យថា បច្ចេកទេសគឺគាត់អាចចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹបថ្មីបានហើយ។

ក្នុងនោះក្រៅតែពីក្លឹបReal Madrid ហើយសូម្បីតែ Liverpool ក៏បានចូលរួមក្នុងការសុំចរចាផងដែរ។

ប្រធានក្លឹប PSG បានអះអាងថាលោកបានឈានទៅដល់ការព្រមព្រៀងដ៏សមរម្យមួយជាមួយនឹងកីឡាករហើយក្នុងដំណាក់កាលនេះប៉ុន្តែមិនបានបញ្ជាក់លំអិតថានឹងយ៉ាងណានោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top