កីឡា

Man Utd គិត​គូរ​នាំ​ចូល​កីឡាករ​ ក្នុង​លក្ខខ័ណ្ឌ​ ខ្ចី​ជើង​នៅ​ខែ​មករា​នេះ​

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ក្លឹប​លោក​គិតគូរ​នាំ​ចូល​កីឡាករ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​នេះ​។

លោក​ Ten Hag បាន​និយាយ​ថា​៖” យើង​គិត​គូរ​គ្រប់​រឿង​ទាំង​អស់​ ឲ្យ​តែ​រឿង​ហ្នឹង​ផ្ដល់​ប្រយោជន៍​ដល់​កីឡាករ​ និង​ក្រុម​យើង​ទាំង​មូល​ “។

លោក​បន្ត​ថា​៖” យើង​ចាំ​មើលៗ​ថា​ រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​នេះ​ នឹង​ទៅ​ជា​យ៉ាង​ណា​ យើង​អាច​ធ្វើ​អី​បាន​ខ្លះ​ “។

Man Utd នៅ​ខណៈ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៨ ក្នុង​តារាង​ប្រកួត​ PL ដោយ​មាន​ ៣១ពិន្ទុ​ ខណៈ​ Liverpool នាំ​មុខ​គេ​មាន​ ៤៥ពិន្ទុ​៕

ប្រភព៖ sabay

Most Popular

To Top