The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បានបញ្ជាក់ប្រាប់ទៅកាន់កីឡាករកាណាដា Alphonso Davies ហើយថាកុំទាន់អាលចុះកុងត្រាថ្មីជាមួយនឹង Bayern Munich ហើយរងចាំការទាក់ទងទៅពីអេស្បាញជាមុនសិន។
កីឡាករខ្សែការពារស្លាបល្បឿនលឿនរូបនេះកំពុងមានកុងត្រានៅសេសសល់ជាមួយនឹងក្លឹប Bayern Munich រហូតដល់ឆ្នាំ២០២៥ប៉ុន្តែកំពុងទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹប Real Madrid ។
ទោះបីជាយ៉ាងណាក្តី Bayern ក៏កំពុងព្យាយាមចរចាដើម្បីបន្តកុងត្រាថ្មីឲ្យកីឡាករវ័យទើបតែ២៣ឆ្នាំរូបនេះដែរប៉ុន្តែ Real Madrid ជឿជាក់ថានឹងអាចសុំចរចាចាយលុយមួយកញ្ចប់ធំនៅខែមករានេះជាមិនខានដើម្បីនាំយក Davies មកអេស្បាញ៕ ប្រែសម្រួល៖ស៊ុនលី
