កីឡា

Man City ចូលរួមប្រជែងយក Davies ពី Bayern

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានអះអាងថានឹងចូលរួមប្រជែង កីឡាករឆ្នើមនៅតំបន់ការពារម្នាក់របស់ក្លឹប Bayern Munich។

កីឡាករខ្សែការពារកណ្តាលល្បឿនលឿន Alphonso Davies បានក្លាយទៅជាគោលដៅថ្មី របស់ក្លឹបយក្សអង់គ្លេស Man City ទាំងបានដឹងហើយថាក្លឹប Real Madrid ក៏កំពុងចាប់អារម្មណ៍កុងត្រា របស់កីឡាករកាណាដានេះដូចគ្នា។

ទោះបីជាយ៉ាងណាក្តីកីឡាករ និងភ្នាក់ងារកីឡាករ មិនទាន់បានអះអាងនៅឡើយទេអំពីការសម្រេចចិត្តថា នឹងត្រូវចាកចេញពីអាល្លឺម៉ង់ ឬយ៉ាងណា ប៉ុន្តែជឿជាក់ថាបច្ចុប្បន្នតម្លៃខ្លួនរបស់ Davies អាចមានប្រហែលជា៨០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top