ភ្នំពេញ ៖ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិដណ្តើម បានមេដាយមាស ៥ គ្រឿង ខណៈក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ និងក្លិបកីឡាការ៉ាតេ-ដូ ហនុមានឈ្នះមេដាយមាស២ គ្រឿង ដូចគ្នាក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា ការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅ នៅថ្ងៃបើកឆាក ដំបូងនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិដណ្តើមបានមេដាយចំនួន ១០ គ្រឿង ក្នុងនោះមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃដណ្តើមបានមេដាយចំនួន ៣ ក្នុងនោះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន ដណ្តើមបានមេដាយចំនួន ៤ ក្នុងនោះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្លិបកីឡាការ៉ាតេ-ដូ មិត្តប៉ូលិស ដណ្តើមបានមេដាយចំនួន ៣ ក្នុងនោះមេដាយប្រាក់១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។

ក្នុងឱកាសពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ រៀបចំឡើងដោយសហព័ន្ធ កីឡាការ៉ាតេ-ដូកម្ពុជាក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ។

ការប្រកួតជើងឯកឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនី ការ៉ាតេ-ដូចំនួន ១២៥ នាក់ ក្នុងនោះកីឡាករមានចំនួន ៦៦ នាក់ កីឡាការិនីចំនួន ៥៩ នាក់ គ្រូបង្វឹកមានចំនួន ២៨ នាក់ គ្រូជំនួយមានចំនួន ១២ មកពីក្លិន និងសមាគមកីឡាការ៉ាតេ-ដូចំនួន ២៥ នៅទូទាំងប្រទេសកម្ពុជា ៕
ដោយ៖លី ភីលីព

