នាយកប្រតិបត្តិក្លឹប Newcastle United ថាក្លឹបនៅតែអាចត្រូវលក់កីឡាករទៅឱ្យគូប្រជែងរបស់ពួកគេ បន្ទាប់ពីបានប្រកាសពីការខាតបង់ចំនួន ៧៣ លានផោនសម្រាប់រដូវកាល ២០២២-២០២៣ ។

ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានកាន់កាប់ដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីតក្នុងខែតុលា ឆ្នាំ ២០២១ នៅពេលដែលក្លឹបនេះឈរនៅលេខរៀងទី ១៩ ក្នុងក្របខ័ណ្ឌ Premier League ។ ដោយឡែក ពួកគេបានបញ្ចប់រដូវកាលបានយ៉ាងល្អ ពោលគឺឈរក្នុងចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលមុន និងមានសិទ្ធិចូលលេង Champions League។

ប្រាក់កម្ចីបន្ថែមចំនួន ជាង ៦សែនផោន ត្រូវបានធ្វើឡើងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣។ តួលេខហិរញ្ញវត្ថុសម្រាប់រដូវកាលមុនបានបង្ហាញពីការកើនឡើងចំនួន ៧០ លានផោនដល់ 250 លានផោន ប៉ុន្តែក្លឹបមានការខាតបង់ក្រោយការបង់ពន្ធចំនួន ជាង ៧០លានផោនសម្រាប់រយៈពេល ១២ ខែដែលបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ដែលភាគច្រើនត្រូវបានគេមើលឃើញថា ដោយសារការវិនិយោគទិញកីឡាករបន្ថែម ដើម្បីអភិវឌ្ឍន៍ក្រុម៕


ប្រភព៖sabay
