កីឡា

កីឡាការិនី កាយសម្ព័ន្ធ ជម្រើសជាតិ វៀតណាម ចោទគ្រូបង្វឹក ពីបទក្លែងបន្លំប្រាក់រង្វាន់

Pham Nhu Phuong

វៀតណាម ៖ កីឡាការិនីកាយសម្ព័ន្ធ Phuong ជាសមាជិកសំខាន់ នៃក្រុមកីឡាការិនីកាយសម្ព័ន្ធ ជម្រើសជាតិវៀតណាម ប៉ុន្តែរូបនាងមិន ត្រូវបានកោះហៅ ចូលក្រុមជម្រើសជាតិ នៅដើមឆ្នាំ ២០២៤ ដោយសារតែហេតុនេះហើយ ទើបនាងសម្រេចចិត្ត ចូលនិវត្តន៍នៅអាយុ ២០ ឆ្នាំ យោងតាមការចេញ ផ្សាយពីគេហទំព័រ Vnexpress ។

កីឡាការិនី Phuong បាននិយាយថា នៅពេលបញ្ជីត្រូវបានបិទ នាងបានឈប់សម្រាកដើម្បីធ្វើដំណើរ ទៅក្រៅប្រទេស និងទៅលេងមិត្តភក្តិរបស់នាង។ នាង Phuong បានបញ្ជាក់ថា នាងបានផ្ញើលិខិតសុំឈប់ សម្រាកទៅគ្រូបង្វឹកនៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៅទីក្រុងហាណូយ ប៉ុន្តែគ្រូបង្វឹករូបនេះ ភ្លេចផ្ញើទៅរដ្ឋបាលកីឡា ។

លើសពីនេះ នាងក៏បានបង្ហើបថា នាងត្រូវបង់ប្រាក់ឲ្យគ្រូបង្វឹកនោះ ១០ភាគរយ នៃប្រាក់រង្វាន់របស់នាង នៅពេលឈ្នះមេដាយ ៣០ ភាគរយទៅ ៥០ ភាគរយ នៃប្រាក់រង្វាន់ផ្សេងទៀត និងថ្លៃបន្ថែមប្រចាំខែ ដែលមិនមែនជាផ្នែកនៃបទប្បញ្ញត្តិ ។
បន្ទាប់ពីឧបទ្ទវហេតុនេះ បានធ្វើឲ្យមានចំណងជើង កាលពីថ្ងៃច័ន្ទ រដ្ឋបាល កីឡាបាននិយាយថា ពួកគេកំពុងសម្របសម្រួល ជាមួយសហព័ន្ធ កីឡាកាយសម្ព័ន្ធវៀតណាម និងមជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាជាតិនៅទីក្រុងហាណូយ ដើម្បីបញ្ជាក់អំពីឧបទ្ទវហេតុនេះ ។

លោក Hoang Quoc Vinh ប្រធាននាយកដ្ឋានកីឡាសមិទ្ធិផល បាននិយាយថា ការបំពានណាមួយនឹងត្រូវបាន ដោះស្រាយតាមបទប្បញ្ញត្តិ។ រដ្ឋបាលកីឡា បានបន្តថា ការចោទប្រកាន់ថា បានក្លែងបន្លំប្រាក់រង្វាន់របស់នាង Phuong បានកើតឡើងនៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកីឡា ជាតិ នៅទីក្រុងហាណូយ ។

លោក Bui Trung Thien ប្រធានផ្នែកកាយសម្ព័ន្ធនៅក្រុមជម្រើសជាតិនៅតែបាននិយាយថា មិនមានហេតុការណ៍បែបនេះទេ។លោក Thien ពន្យល់ថា លោកមិនបានហៅ Phuong ឡើងទេ ព្រោះលោកមិនបានឃើញ នាងហ្វឹកហាត់ជាមួយ ក្រុមកាលពីដើមឆ្នាំនេះ ។
លោក Thien បានបន្តថា យើងមិន អាចហៅកីឡាករ ដែលមិនបានហ្វឹកហាត់នោះទេ ហើយវាជាការទទួលខុសត្រូវ របស់មជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាជាតិ ក្នុងការដាក់វិន័យលើនាង Phuong ៕
ដោយ៖លី ភីលីព

Most Popular

To Top