កីឡា

លោក ណយ ផាណា ៖ ​ដំណាក់កាលទី២ នេះការហ្វឹកហាត់ របស់កីឡាករកាយសម្ព័ន្ធ មានការរីកចម្រើន ល្អប្រសើរ

ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ តំណាងឲ្យលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ដំណាក់កាលទី២នេះ ប្រភេទកីឡាកីឡាកាយសម្ព័ន្ធ​ លក្ខណៈ បច្ចេកទេស មានការល្អប្រសើរច្រើនណាស់ ដោយរូបលោក បានទទួល របាយការណ៍ហ្វឹកហាត់ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធជាប្រចាំ ពីប្រទេសចិនពីក្រុមការងារសហព័ន្ធ។

លោកអគ្គលេខាធិការបានបន្តថា ការហ្វឹកហាត់នេះជាគុណផល មួយល្អសម្រាប់ឆ្ពោះទៅឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃ ។ កីឡាករវ័យក្មេងជាច្រើន របស់សហព័ន្ធ ចំពោះការហ្វឹកហាត់រយៈពេលវែងរហូតដល់ជិត ៥ ខែនៅប្រទេសចិន នេះលក្ខណៈបច្ចេកទេស របស់ពួកគាត់បាន ល្អប្រសើរ ប្រសិនបើ យើងបន្តការងារ នេះរហូតសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយទៀត កាន់តែប្រសើរការប្រកួត ក្រោមអាយុ១៧ និង១៨ ឆ្នាំនឹងទទួលបានលទ្ធផលល្អ ។

លោក ណយ ផាណា បានបន្ថែមទៀតថា សហព័ន្ធមានផែនការសម្រាប់ឆ្នាំ ២០២៤ នេះ ចំពោះការប្រមូលផ្តុំនឹងធ្វើការស្នើសុំបន្ថែមពី៤ ទៅ ៥ នាក់ទៀតចាប់ពីអាយុ ១១ ដល់ ១២ ឆ្នាំដើម្បីបញ្ជូនធ្វើការហ្វឹកហាត់បន្តទៀត លក្ខណសម្បតិ្តដែលកម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួត កីឡាយុវជនអាស៊ីឆ្នាំ២០២៩ខាងមុខនេះ ៕

Most Popular

To Top