កីឡា

លោក វ៉ាត់ ចំរើន ៖ ក្រុមអត្តពលិក និងគ្រូបង្វឹក ជាប់ពាក់ព័ន្ធការ ប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិច អាចត្រូវដាច់អាជីព ជាកីឡាករ-កីឡាការិនី និងគ្រូបង្វឹក

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ចំពោះកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ដែលជាតួអង្គសំខាន់បំផុត ក្នុងការអនុវត្តបច្ចេកទេស របស់គាត់ ដាច់ខាតហាមឃាត់ ១០០ ភាគរយ ប្រសិនបើកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិច នឹងត្រូវដាច់អាជីពជាកីឡាករ-កីឡាការិនី និងគ្រូបង្វឹកហើយ សកម្មភាពទំាងនេះជាវិន័យ ពិន័យ និងការដាក់ទណ្ឌកម្មហើយ ។

កីឡាករ-កីឡាការីនី ទំាងអស់ មិនត្រូវប្រើប្រាស់ថ្នាំជក់ និងបារី អេឡិចត្រូនិចឡើយ វាធ្វើឲ្យសមត្ថភាពកីឡាករ-កីឡាការីនី មានការធ្លាក់ចុះ ដោយសារ អ្នកជំនាញ កីឡាត្រូវការភាពរឹងមាំ សុខភាពល្អ និង គុណភាព ដូច្នេះពួកគាត់ជៀសវាងការថ្នាំជក់ និងបារីអេឡិចត្រូនិច ។
លោក រដ្ឋលេខាធិការ ក្រសួងអប់រំ បានបន្តថា ការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិច ប៉ះពាល់ដល់គុណផលកីឡា និងមួយទៀតការប៉ះពាល់ ដល់គុណភាពកម្លាំងកាយ ដែលសមត្ថភាពផ្លូវកាយរបស់ពួកគាត់ខ្លាំងក្លា ដូចនេះពួកគាត់ត្រូវជៀស ឲ្យឆ្ងាយដើម្បីធ្វើឲ្យគុណភាព កម្លាំងផ្លូវការរឹងមាំ សម្រាប់ធ្វើឲ្យបច្ចេកទេស ប្រើប្រាស់ល្អប្រសើរ ។

ក្នុងនាមរូបលោកផ្ទាល់ និងក្រសួងអប់រំនឹងបន្តផ្សព្វផ្សាយអប់រំ ដល់ប្រព័ន្ធកីឡាទំាងអស់ទំាងរបស់រដ្ឋាភិបាល កីឡាចលនាសង្គម សហព័ន្ធកីឡាជាតិ និងក្លិបកីឡាផ្សេងៗ ក៏ដូចជាអ្នកហាត់ប្រាណ ហើយឲ្យតែអ្នកលេងកីឡា ត្រូវតែជៀសវាងការថ្នាំជក់ និងបារីអេឡិចត្រូនិច ។

លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា យើងបានធ្វើការបំផុសចលនា និងផ្សព្វផ្សាយដោយពាក្យស្លោក “កីឡាគ្មាន ផ្សែងបារី ” គ្រប់សកម្មភាពជាសាធារណៈ ចំណែកនៅភូមិកីឡា ដែលជាកន្លែងស្នាក់នៅកីឡាករ -កីឡាការិនី ក៏មានការហាមឃាត់ក្នុងប្រើប្រាស់ថ្នាំជក់ដែរ ដោយមានកីឡាករ-កីឡាការិនីមកពី១០ ប្រទេស និងបូកកម្ពុជាប្រហែល ៣០០០ នាក់។

លោកអគ្គលេខាធិការ បញ្ជាក់ថា អ្នកមានបំពាន ដោយនៅទីលាន ឬកន្លែងប្រកួត អាជ្ញាកណ្តាល ចៅក្រម មន្រី្ត និងអ្នកដឹកនាំព្រឹត្តិការណ៍ កីឡាប្រើប្រាស់ ថ្នាំជក់ និងបារីអេឡិចត្រូនិចនៅជិត មានសិទ្ធិផ្តល់កាតក្រហម អ្នកទស្សនារូបនេះត្រូវបានបណ្តេញ ចេញមិនឲ្យចូលទស្សនាការប្រកួតឡើយ នេះជាការដាក់ពិន័យលើបុគ្គល ៕

Most Popular

To Top