កីឡា

រឿងរ៉ាវដ៏គួរឱ្យ ចាប់អារម្មណ៍ទាំង ១០ អំពីកំពូលតារាបាល់ទាត់ ស៊ុយអែត Zlatan Ibrahimovic

Zlatan Ibrahimovic មិនត្រឹមតែជាកីឡាករស៊ុយអែតដ៏អស្ចារ្យបំផុត មិនធ្លាប់មាននោះទេ ប៉ុន្តែរូបគេ ក៏បានក្លាយជា អត្តពលិកម្នាក់ ក្នុងចំណោមអត្តពលិក ដែលទទួលបានជោគជ័យ និងទទួលស្គាល់បំផុត នៅក្នុងពិភពលោកផងដែរ។

Ibrahimovic កើតក្នុងឆ្នាំ ១៩៨១ នៅប្រទេសស៊ុយអែត ធ្លាប់លេងឱ្យក្លឹបធំៗ និងល្បីល្បាញបំផុតនៅអឺរ៉ុប រួមមាន Ajax, Juventus, Inter, Barcelona, Paris Saint-Germain និង Manchester United ។ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះ បានឈ្នះពានរង្វាន់ និងការសរសើរជាច្រើនក្នុងអាជីពបាល់ទាត់ រួមទាំងពានរង្វាន់លីកក្នុងប្រទេសចំនួនបួនផ្សេងគ្នា ពានរង្វាន់ Uefa Cup និងពានរង្វាន់ គ្គលមួយចំនួនទៀត។ Ibrahimovic មិនត្រឹមតែជាកីឡាករបាល់ទាត់ ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមាន Lifestyle ជាមួយនឹងស្ទីលប្លែកៗ ទាំងក្នុង និងក្រៅទីលាន។

តោះមកដឹងរឿងរ៉ាវប្លែកៗ និង គួរឱ្យចាប់អារម្មណ៍ទាំង ១០យ៉ាង របស់ Zlatan ៖

១. កើតនៅ Malmo

សាវតារបស់ Ibrahimovic គឺជាការបញ្ចូលគ្នានៃជនជាតិ បូស្នៀ និងក្រូអាត ដែលផ្តើមចេញពីឪពុក និងម្តាយរបស់ខ្លួន ទោះបីជាលោក កើតនៅ Malmo ប្រទេសស៊ុយអែតក៏ដោយ។

២. លេងឱ្យក្លឹប Serie A ធំៗ ចំនួនបី

Ibrahimovic គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយ ចំនួនធ្លាប់លេងឱ្យ ក្លឹបធំទាំងបីរបស់ Serie A គឺ AC Milan, Inter និង Juventus។

៣. អ្នកស៊ុតបញ្ចូលទីច្រើន ជាងគេគ្រប់ពេលរបស់ស៊ុយអែត

Ibrahimovic ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ ស៊ុយអែតម្នាក់ ដែលអស្ចារ្យបំផុតគ្រប់ពេលវេលា និងមានកំណត់ត្រារកគ្រាប់បាល់បានច្រើន ជាងគេសម្រាប់ក្រុមជម្រើសជាតិ ស៊ុយអែត ដោយការស៊ុតបញ្ចូល ទីបាន៦២លើក។

៤. មានម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួន

ម៉ាកសម្លៀកបំពាក់ Zlatan Ibrahimovic A-Z បានបិទទ្វារបន្ទាប់ពីពីរឆ្នាំដោយសារតែការខាតបង់ចំនួន ១៨ លានដុល្លារ។

៥. អ្នកចូលចិត្តសាក់

Zlatan មានចំណង់ចំណូលចិត្តលើការ ចាក់សាក់ដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនៃ Lifestyle របស់គេ និងសេចក្តីស្រឡាញ់ ចំពោះការបង្ហាញរូបរាង ខ្លួនឯងជាសាធារណៈ

៦. មិនចុះសម្រុងគ្នា ជាមួយ Pep Guardiola

Ibrahimovic បានចូលរួមជាមួយ Barcelona ពី Inter Milan ក្នុងឆ្នាំ ២០០៩ ប៉ុន្តែពេលវេលារបស់រូបគេ នៅក្លឹបមានការខ្វែងគំនិតគ្នា ជាបន្តបន្ទាប់ជាមួយ Guardiola ។

៧. មានរថយន្តស្ព័រ ទំនើបៗ ជាច្រើនគ្រឿង

Ibrahimovic ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តរថយន្តទំនើប ដោយបានទិញរថយន្តជាច្រើនគ្រឿង ដាក់ចូលក្នុងឃ្លាំង Car Collection។

៨. មាន Nickname ថា Ibracadabra

Ibrahimovic ទទួលបានឈ្មោះហៅក្រៅថា Ibracadabra ដោយសារតែស្ទីលលេងដ៏ប៉ិនប្រសប់របស់រូបគេ។

៩. ស្រឡាញ់ MMA

Ibrahimovic មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយកីឡាប្រយុទ្ធ ជាពិសេសក្បាច់គុនចម្រុះ (MMA)។

១០. ស៊ុតបញ្ចូលទីបានជាង ៥០០គ្រាប់ នៅក្នុងអាជីព

Ibrahimovic គឺជាកីឡាករមួយរូប ដែលអាចរកគ្រាប់បាល់បានច្រើនជាង ៥០០ គ្រាប់ក្នុងអាជីពជាកីឡាករបាល់ទាត់។

Most Popular

To Top