កីឡា

Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ FIFA ឆ្នាំ​២០២៣​

ខ្សែប្រយុទ្ធ​ Lionel Messi បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ FIFA ឆ្នាំ​២០២៣​ ប្រចាំ​ក្រុម​បាល់ទាត់​បុរស​ កាល​ពី​ម្សិលមិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ FIFA ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

ប្រធាន​ក្រុម​ជម្រើសជាតិ​ អាហ្សង់ទីន​រូប​នេះ​ក៏​បាន​ ឈ្នះ​ពាន​ខាង​លើ​ក្នុង​ឆ្នាំ​២០២២​ផង​ដែរ​។

នេះ​ជា​លើក​ទី​៨ហើយ​ ដែល​កីឡាករ​នេះ ​បាន​ឈ្នះ​ខាង​លើ​ ចាប់​តាំង​ពី​គេ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​។

កាល​ពី​ឆ្នាំ​២០២២​កន្លង​មក​នេះ​ Messi បាន​នាំ​មក​នូវ​លទ្ធផល​ល្អ​ខ្លាំង​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់​ខ្លួន​ ដោយ​បាន​ជួយ​ឲ្យ​ឈ្នះ​ពាន​ FIFA World Cup៕

Most Popular

To Top