កីឡា

លេចឬថា Man UTD ចង់ចំណាយ ១៣០លានផោនទិញ Vinicius Jr

AFP

The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបបិសាចក្រហម Man UTD ដែលកំពុងមានទំរង់លេងធ្លាក់ខ្លាំង នោះបានបង្ហើប នូវផែនការដ៏ធំមួយ ក្នុងការនាំយកកីឡាករ ឆ្នើមប្រេស៊ីលម្នាក់មករួមក្លឹប ។

ទោះបីជាមិនទាន់ការ ប្រកាសជាផ្លូវការ ពីក្លឹបយ៉ាងណាក្តីប៉ុន្តែប្រភពដដែល បានអះអាងថាក្លឹបអង់គ្លេសនេះបានត្រៀម កញ្ចប់លុយប្រមាណ ទៅដល់១៣០ លានផោន ដើម្បីសុំសាកចរចា ជាមួយនឹងក្លឹប Real Madrid ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករ Vinicius Jr.។

ទោះបីជាយ៉ាងណា ក្តីប្រភព ដដែលបានសរសេរទៀតថា ក្លឹបយក្សអេស្បាញនេះក៏មានបំណង ចង់លក់កីឡាកររូប នេះផងដែរ ប្រសិនបើតម្លៃត្រូវរ៉ូវគ្នា ពីព្រោះថា គេនឹងអាចប្រើលុយទាំងនោះ ទៅទិញកីឡាករឆ្នើមបារាំង Kyliam Mbappe ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top