យោងតាមការចេញផ្សាយរបស់ The Goal កីឡាករអេស្បាញ Reguilon ដែលជាកីឡាករកុងត្រា របស់ក្លឹបបិសាចក្រហម Man UTD នោះទីបំផុតនៅខែមករានេះ បានសម្រេចចិត្តបន្តកុងត្រាខ្ចីជើង សាជាថ្មីហើយជាមួយនឹងក្លឹបថ្មីមួយទៀតបន្ទាប់ពី Spurs ។
កីឡាករខ្សែការពាររូបនេះ ហាក់ដូចជាមិនអាចបង្ហាញ សមត្ថភាពឲ្យ អស្ចារ្យសម្រាប់ក្លឹប Man UTD ឡើយខណៈដែលទំរង់ លេងរបស់ Luke Shaw ក្នុងតំណែងនេះ នៅតែខ្លាំងនៅឡើយ។
ដោយសារមើលឃើញអំពីការ សម្រេចចិត្តនិងផែនការ របស់ក្លឹបក្រោមការដឹកនាំ របស់លោក Erik Ten Hag ទើបធ្វើឲ្យកីឡាកររូបនេះបាន សម្រេចចិត្តទទួលយកកុងត្រា ខ្ចីជើងថ្មីមួយទៀត ដើម្បីផ្ទេរទៅកាន់ក្លឹប Brentford៕
ប្រែសម្រួល៖ស៊ុនលី