លោក Jose Mourinho បានបដិសេធក្លឹប Al Shabab ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ក្រោយក្លឹបអ៊ីតាលី Roma បានបញ្ចប់ការងារជាអ្នកចាត់ការ កាលពីសប្ដាហ៍មុនមក ក្លឹប Al Shabab ត្រូវបានរាយការណ៍ថា បានទាក់ទងមកលោក Mourinho ដើម្បីពិភាក្សាលទ្ធភាពអ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់រូបនេះ ទៅដឹកនាំនៅអារ៉ាប៊ីសាអ៊ូឌីត។ របាយការណ៍បឋមកាលពីសប្ដាហ៍មុន បានលើកឡើងថា Mourinho ចាប់អារម្មណ៍ ហើយអាចព្រមទៅដឹកនាំ ក្លឹបអារ៉ាប៊ីសាអ៊ូឌីត។
ទោះជាយ៉ាងណា ដំណឹងចុងក្រោយក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា Mourinho បានសម្រេចចិត្តក្នុងការបដិសេធក្លឹប Al Shabab។ យោងតាម Goal អ្នកចាត់ការរូបនេះ កំពុងរង់ចាំឱកាសក្នុងការដឹកនាំក្លឹបធំៗ មួយចំនួននៅអឺរ៉ុប។
ពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា Mourinho អាចនឹងទៅដឹកនាំក្លឹបអ៊ីតាលី Napoli នាពេលខាងមុខ៕