The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតប្រធានកីឡារបស់ក្លឹប Al Nassr លោក Goran Vucevic បានសារភាពថា ក្លឹបនេះពិតជាស្ទើរតែអាចនាំយកកីឡាករឆ្នើម Luka Modric មករួមក្លឹបពិតមែនកាលពីរដូវក្តៅមុន។
ក្លឹប Al Nassr បានខិតខំយ៉ាងខ្លាំងដើម្បីនាំយកកីឡាករក្រូអាតរូបនេះមករួមក្លឹបដើម្បីធ្វើការសាជាថ្មីជាមួយនឹងកីឡាករ CR7 ប៉ុន្តែមិនបានសម្រេចលទ្ធផលឡើយទោះបីជាយ៉ាងណាក្តី។
លោក Vucevic បានបញ្ជាក់ថាជំនួបរវាង Al Nassr ជាមួយនឹងភ្នាក់ងារ Mudric បានធ្វើឡើងជាច្រើនដងហើយតែងតែកិច្ចការងារអទិភាពបំផុតសម្រាប់ក្លឹប នៅគ្រានោះបូករួមទាំងការជួបគ្នា នៅមុនការប្រកួតបាល់ទាត់ពិភពលោកនៅកាតានិង នៅក្នុងប្រទេសអេស្បាញផង៕ ប្រែសម្រួល៖ស៊ុនលី
