កីឡា

Al Shabab ទទួលបានការសន្យាជាពាក្យសំដី ក្នុងការចុះកុងត្រាយកកីឡាករ Almiron

រូបភាពពី៖​ AFP

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Shabab បានអះអាថាបានឈានទៅដល់កិច្ចព្រមព្រៀង ជាពាក្យសំដៅរួចរាល់ហើយជាមួយនឹងក្លឹប Newcastle ដើម្បីចុះហត្ថលេខានាំយកកីឡាករ Miguel Almiron។

កិច្ចការងារបន្ទាប់នៅពេលនេះគឺក្លឹបនឹងត្រូវធ្វើការចរចាជាមួយនឹងកីឡាករដោយផ្ទាល់និងផ្តល់លក្ខខណ្ឌដែលក្លឹប អាចផ្តល់ឲ្យនិងកីឡាករចង់បានធ្វើយ៉ាងណាឲ្យកុងត្រា អាចធ្វើឡើងទៅរួចនៅខែមករានេះ។

គួរឲ្យដឹងដែរថា Newcastle បច្ចុប្បន្នមាន២៩ពិន្ទុស្ថិត នៅលេខរៀងទី១០ក្នុងតារាងនៅឡើយខណៈដែលAl Shabab ក៏កំពុងស្ថិត នៅលេខរៀងទី១១ដូចគ្នាក្នុងលីគកំពូល Saudi Pro៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top