កីឡា

កីឡាករ២នាក់របស់ Man UTD អាចនឹងធ្វើដំណើរទៅចូលរួមក្លឹបជាមួយនឹង CR7

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបលីគកំពូលអារ៉ាប់ Al Nassr ដែលបច្ចុប្បន្នកំពុងមានវត្តមានរបស់កីឡាករ CR7 នោះកំពុងព្យាយាមទាក់ទាញកីឡាករ២នាក់របស់ក្លឹបបិសាចក្រហម Man UTD។

កីឡាករ Casemiro និងកីឡាករ Aaron Bissaka បានកា្លយទៅជាគោលដៅថ្មីរបស់ក្លឹប Al Nassr ហើយជឿជាក់ថាក្លឹបអារ៉ាប់នេះនឹងអាចផ្តល់កុងត្រាក្នុងតម្លៃខ្លួនប្រចាំសប្តាហ៍យ៉ាងច្រើនមួយជូនពួកគេ។

ប្រភពដដែលជឿជាក់ថាកីឡាករខ្សែបម្រើប្រេស៊ីល Casemiro នឹងអាចរកចំណូលបានទៅដល់៣៧៥០០០ផោនក្នុងមួយសប្តាហ៍ហើយកីឡាករ Wan Bissaka ក៏នឹងអាចទទួលបានខ្ទង់ចំណាយប្រហាក់ប្រហែលគ្នានេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top