The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Newcastle កំពុងរៀបចំខ្លួន ក្នុងការខ្ចីជើង កីឡាករខ្សែបម្រើ Pierre Emile Hojbjerg ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Spurs ។
កីឡាកររូបនេះបានបង្ហាញ ខ្លួនបាន២២ដង រួចមកហើយសម្រាប់ក្លឹប នៅរដូវកាលនេះ ប៉ុន្តែអាចលេងឲ្យឈុត១១នាក់ ដំបូងត្រឹមតែ៦ដងប៉ុណ្ណោះ ដែលធ្វើឲ្យឳកាសក្នុងការផ្ទេរ ចេញពីក្លឹបកំពុងមានលទ្ធភាពច្រើន។
បច្ចុប្បន្ន Hojbjerg កំពុងស្ថិតនៅពីក្រោយតំណែងរបស់ Yves Bissouma និង Rodrigo Bentancur នៅឡើយនៅ Spurs ហើយចំពេលដែល Newcastle កំពុងរបួសកីឡាករជាច្រើន ក្នុងតំណែងនេះរួមទាំង Joelinton, Willock និង Andersonផង ៕
ប្រែសម្រួល៖ស៊ុនលី