កីឡា

Benzema ចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹប Al Nassr សង្ឃឹមធ្វើការរួមគ្នាម្តងទៀត ជាមួយនឹង CR7

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Karim Benzema កំពុងចាប់ផ្តើមធ្វើការពិភាក្សា ជាមួយនឹងក្លឹប Al Nassr ដែលអតីតមិត្តរួមក្លឹប CR7 កំពុងមានវត្តមាននៅទីនោះ។

ប្រភពដដែល បានសរសេរទៀតថា ការចរចាគ្នាដោយរំពឹងទុកថា នឹងអាចសម្រេចបាន នៅក្នុងរដូវកាលដោះដូរកីឡាករ ខែមករានេះដើម្បីអាចឲ្យ Benzema អាចចាក ចេញពី Al Ittihad ក្នុងពេលដែលភាព មិនសប្បាយចិត្តបានកើតឡើង ជាបន្តបន្ទាប់នៅទីនេះ។

គ្រូបង្វឹករបស់ Al Ittihad លោក Marcelo Gallardo ធ្លាប់បានបញ្ជាក់ហើយថា ទំនាក់ទំនងរវាងកីឡាករនិងក្លឹប មិនសូវមានភាពល្អប្រសើរឡើង ហើយជឿជាក់ថាក្លឹបក៏មិនមាន អ្វីរារាំងការចាកចេញរបស់ Benzema ទៅកាន់ក្លឹបដែលប្រជែងនៅលីគ កំពូលអារ៉ាប់នេះដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top